សុន្ទរកថា និងសេចក្តីដកស្រង់ប្រសាសន៍ ពិធីបិទសន្និសីទអន្តរជាតិលើកទី ២ ស្តីពី «កិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍ឤស៊ាន ក្រោមប្រធានបទ៖ អភិវឌ្ឍធនធានមនុស្ស ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព»

– សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ – អង្គសន្និសីទទាំងមូល ជាទីមេត្រី ! ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដោយបានមកចូលរួមក្នុងពិធីបិទសន្និសីទអន្តរជាតិលើកទី ២ ស្តីពី កិច្ចព្រមព្រៀង ទទួលស្គាល់គ្នាទៅវិញទៅមក លើអ្នកជំនាញទេសចរណ៍ឤស៊ាន ក្រោមប្រធានបទ៖ អភិវឌ្ឍធន​ធានមនុស្ស ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព ដែលបានរៀបចំឡើងរយៈពេលពីរថ្ងៃនេះ។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមវាយតម្លៃខ្ពស់ ចំពោះការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ផ្នែកទេសចរ ណ៍​នៃបណ្តាប្រទេសសមាជិកឤស៊ាន ព្រមទាំងដៃគូឤស៊ាន មានឤស៊ាន-ចិន និងឤស៊ាន-ជប៉ុន។ ខ្ញុំក៏សូមអរគុណដល់ក្រសួង ស្ថាប័ន សមាគមទេសចរណ៍ជាតិ-អន្តរជាតិ សាកលវិទ្យាល័យនានាក្នុងតំបន់ ចំពោះការចូលរួមជាភ្ញៀវកិត្តិយស និងជាវាគ្មិន នៃកិច្ចពិភាក្សាក្នុងកម្មវិធីសន្និសីទអន្តរជាតិនេះ។ វិស័យទេសចរណ៍ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកជា មាសបៃតង និងជាការនាំចេញនៅនឹងកន្លែង ដែលបានចូលរួមអភិវឌ្ឍសង្គម-សេដ្ឋកិច្ច តាមរយៈការបង្កើតប្រាក់ចំណូល បង្កើតឱកាសការងារ បង្កើនការវិនិយោគក្នុងប្រទេស លើកកម្ពស់ការថែរក្សា និងអភិរក្សសម្បត្តិវប្បធម៌ និងធម្មជាតិ ចូលរួមកាត់បន្ថយការកើនឡើងកំដៅភពផែនដី និងការអភិវឌ្ឍជាតិប្រកបដោយចីរភាព។ ជាងនេះទៀត វិស័យទេស​ចរណ៍ក៏ជាកត្តាមួយសំខាន់ ក្នុងការចូលរួមជំរុញសកលភាវូបនីយកម្ម សមាហរណកម្មតំបន់ ការផ្សារភ្ជាប់គ្នារវាងប្រជាជាតិ និងប្រជាជាតិ។ ផ្អែកលើតួនាទីដ៏សំខាន់នេះ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់គោលនយោបាយអភិវឌ្ឍវិស័យទេសចរណ៍របស់ខ្លួន តាមទស្សនាទាន ស្អាត និងបៃតង ឈរលើគោលការណ៍ចីរ​ភាព និងការទទួលខុសត្រូវ ដែលបង្ហាញពី ទស្សនៈអភិវឌ្ឍ និងអភិរក្ស។ ក្នុងកម្រិតពិភពលោក វិស័យទេសចរណ៍ ត្រូវបានចាត់ទុក ជាវិស័យដែលមានភាពធន់នឹងវិបត្តិ ជាសសរស្តម្ភទ្រទ្រង់កំណើនសេដ្ឋកិច្ចពិភពលោក និងចលករសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ ជាក់ស្តែង ទោះបីបច្ចុប្បន្ននេះ មានអស្ថិរភាពក្នុងប្រទេសមួយចំនួន … Continue reading សុន្ទរកថា និងសេចក្តីដកស្រង់ប្រសាសន៍ ពិធីបិទសន្និសីទអន្តរជាតិលើកទី ២ ស្តីពី «កិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍ឤស៊ាន ក្រោមប្រធានបទ៖ អភិវឌ្ឍធនធានមនុស្ស ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព»